Download App
ស្តេចនៃសមរភូមិ ស្តេចនៃសមរភូមិ original

ស្តេចនៃសមរភូមិ

Author: Tranquil_Leaf

© WebNovel

Chapter 1: ផ្តេីម

" រោទិ៍!! "

ក្នុងព្រៃនេះក៏បានដុតឆេះឡេីង។

ទីនេះគឺហាក់ដូចជាមូលដ្ធាននៃទីតាំងរបស់អង្គការមួយឈ្មោះ «ព្រៃស្លាប់រស់» - នេះជាទីកន្លែងដែលមនុស្សអាចសម្លាប់គ្នាទៅវិញទៅមក។

' សំលេងក្អកក៏លាន់ចេញមក '

នៅឯគែមនៃព្រៃនេះ មានបុរសម្នាក់បានបាត់បង់ខ្លួនប្រាណពាក់កណ្តាលចុះទៅក្រោម ហេីយគាត់កំពុងតែតស៊ូដេីម្បីកំរេីកខ្លួន។

ជាមួយនឹងការក្អក់ដោយសុទ្ធតែឈាម គាត់បានចាប់កជេីងរបស់មនុស្សម្នាក់ ហេីយខំប្រឹងស្រែកទៅកាន់បុរសនោះដែលមានឈ្មោះថា Muyoung៖ " តេី.. តេីមូលហេតុអ្វីដែលឯងកម្ទេច«ព្រៃស្លាប់រស់»នោះ? ជាង៤០ឆ្នាំ ហែងបានដេីរសម្លាប់មនុស្សរាប់ពាន់នាក់ជាមួយពួកយេីង - ចុះហេតុអ្វីបានជាអីឡូវនេះ... "

Muyoung - ពេលនេះនាយកំពុងតែពាក់អាវពណ៌ខ្មៅដែលវាមានលក្ខណៈវែងចុះទៅក្រោមដល់ជង្គង់ ដោយនៅលេីអាវរបស់គាត់នោះគឺពោរពេញទៅដោយឈាម - គាត់បានងាកមេីលទៅជនដែលនៅក្រោមនេះ ហេីយតប៖ " ក្រែងយេីងជាមនុស្សដែលមិនដូចជាមនុស្សនោះអី។ "

ពួកក្រុមនេះបាននៅដាច់ស្រយាលពីពិភពលោក។

ដែលគេហៅថា«ព្រៃស្លាប់រស់»។

ដោយពួកគេមិនអាចនឹងឃេីញពន្លឺ ពួកគេនេះចាត់ទុកថាខ្លួនឯងថាជាមនុស្សដែលមិននៅលេីពិភពលោកនេះទៀតនុះទេ ឬក៏ពួកគេហៅខ្លួនថាជាមនុស្សអរូប។

នុ៎ះ ការស្លាប់របស់ពួកមនុស្សអរូបបែបនេះ ក៏វាគ្មានអ្វីដែលគួរឲ្យចំលែកនុះដែរ។

ជាចុងក្រោយ គ្រប់យ៉ាងក៏បានស្ងាត់ជ្រងំុ។

នោះគឺដោយសារ មេដឹកនាំក្រុមរបស់«ព្រៃស្លាប់រស់» ដែលជាអ្នកដែរកំពុងចាប់កជេីងរបស់បុរសអាវខ្មៅម្នាក់នេះ បានដកដង្ហេីមចុងក្រោយរបស់ខ្លួន។

នៅពេលដែលបុរសអាវខ្មៅនេះសម្លឹងទៅមេីលខ្លួនប្រាណរបស់មនុស្សដែលបានស្លាប់នៅជំុវិញខ្លួនរបស់គាត់នោះ Muyoung ក៏ចាប់ផ្តេីមគិត៖ " បេីខ្ញុំមានជំរេីសក្នុងជីវិតម្តងទៀត... តេីខ្ញុំនឹងធ្វេីរឿងខុសពីនេះដែរទេ? "

មនុស្សច្រេីននាក់ត្រូវបានស្លាប់។

សូម្បីតែមនុស្សដែរមិនដឹងអីសោះក៏ស្លាប់នៅក្នុងដៃខ្លួន។

ចាប់ផ្តេីមជីវិតសារជាថ្មី - នេះក៏ដូចជាមិនអាចទៅរួចដែរ។

វាគឺពិបាកស្រមេីស្រមៃណាស់ដែលរស់នៅជាមួយនឹងអ្នកដទៃ ដោយនៅលេីដៃរបស់ខ្លួនឯងមានសុទ្ធតែឈាមនោះ។

ឌុប!

Muyoung បានលត់ជង្គង់។

នៅលេីខ្លួនរបស់នាយដូចជាមានប្រហោងស្ទេីគ្រប់ទីកន្លែង។

វាគឺពិតជាគួរឲ្យភ្ញាក់ផ្អេីលខ្លាំងណាស់ដែលបុរសម្នាក់នេះអាចរស់មកដល់ពេលនេះ។

ថ្វីត្បិតតែខ្លួនបានហាត់កម្លាំងនិងបណ្តុះបណ្តាលយ៉ាងល្អបំផុតនៅក្នុង«ព្រៃស្លាប់រស់» - តែបុរសរូបនេះបានទៅធ្វេីឃាតមនុស្សដែលមានបទពិសោធន៍ជាអ្នកប្រយុទ្ធជាង១០០នាក់ឯណ្ណោះ ហេីយនៅក្នុងនោះក៏មានមេដឹកនាំក្រុមផងដែរ នោះវាគឺពិតជាពិបាកខ្លាំងណាស់។

' ដំណេីរនេះគឺដូចជាយូរកាលណាស់ '

បុរសនេះបង្ខំមាត់ខ្លួនឯងនិយាយ។

គាត់ដូចជាភ្លេចឈ្មោះរបស់ខ្លួន ហេីយក៏មិនដឹងថា  តេីការញញឹមគេធ្វេីយ៉ាងមិចទៀតផង។

ប៉ុន្តែ៤០ឆ្នាំមុន Muyoung គឺគ្រាន់តែជានិសិត្សសកលវិទ្យាល័យម្នាក់ប៉ុណ្ណោះ។

គ្រាពេលនោះ គាត់បានត្រូវគេជប់ដោយវេទមន្តទៅក្នុងពិភពក្រោមដី - ពេលនោះអ្វីគ្រប់យ៉ាងក៏បានផ្លាស់ប្តូរ។

ពិភពក្រោមដី...

ទីនេះគឺត្រូវបានគ្រប់គ្រងដោយ'អារក្ស៧២អ្នក' ហេីយទីនេះផងដែរគឺហាក់ដូចជាមិនខុសអ្វីពីឋាននរកនោះទេ។

មនុស្សត្រូវបានជប់ចូលទៅក្នុងពិភពក្រោមដីនេះអស់រយៈពេលជាយូរកាលមកហេីយ។

ហេីយវាក៏ដូចគ្នាចំពោះគាត់ផងដែរ។

ដោយមិនដឹងតេីអ្វីជាអ្វីផង គាត់ក៏ត្រូវភ្លាមៗការពារខ្លួនរបស់គាត់ពីសត្វបីសាចដែលមាននៅក្នុងទីនេះ។

សូម្បីតែមនុស្សក៏មិនជឿជាក់គ្នា។

រយៈពេលជាច្រេីនឆ្នាំដែលមនុស្សមករស់នៅទីនេះ ពួកគេបានចាត់ទុកជីវិតរបស់មនុស្សគ្នាឯងដូចជាគ្មានតំលៃអញ្ចឹង។

ដេីម្បីឲ្យមានជំនឿនេះកាន់តែរីករាលដាលឡេីង អ្នកទាំងអស់នោះបានបង្កេីតជាអង្គការ ឬមួយក៏ជាកុលសម្ព័ន្ធជាដេីម។

Muyoung ក៏បានចាប់ចូលក្នុងអង្គការ«ព្រៃស្លាប់រស់»ខណៈពេលដែលនាយមកដល់ពិភពលោកមួយនេះលេីកដំបូង។

ចាប់តាំងពីពេលនោះមក បុរសរូបនេះត្រូវបានដាក់ថ្នាំហេីយត្រូវបានគេបណ្តុះគំនិតឲ្យទៅសម្លាប់អ្នកដទៃ។

ពេលនោះមនុស្សដែលជាក្តីសង្ឃឹមរបស់មនុស្សជាតិត្រូវបានស្លាប់ដោយដូច្នេះទៅ។

ទោះបីជានាយបានដឹងខ្លួនឡេីងវិញ តែវាហួសពេលទៅហេីយ - ក្តីមេត្តាទៅលេីជីវិតមនុស្សលែងមាននៅក្នុងខ្លួនគាត់ទៀតទៅហេីយ គាត់គឺជាមនុស្សឈាមត្រជាក់ដែលសម្លាប់មិនពព្រិចភ្នែក។

ម្យាងទៀត មនុស្សដែលគាត់សម្លាប់នោះគឺច្រេីនហួសកំណត់ ដែលវាមិនអាចឲ្យគាត់រស់នៅជាមួយនឹងអ្នកដទៃសារជាថ្មីម្តងទៀតបាននោះទេ។

ដូចនេះនាយក៏សំរេចចិត្តផ្តាច់ជីវិតមនុស្សទាំងអស់នៅអង្គការនេះ។

តែ... ផ្លូវមួយនេះក៏វាបានបញ្ចប់ផងដែរ។

Muyoung ងេីយក្បាលខ្លួនឡេីងទៅលេី។

" នេះគឺជាលេីកចុងក្រោយហេីយដែលខ្ញុំនឹងអាចឃេីញមេឃបែបនេះ។ "

មេឃដែលនៅលេីក្បាលរបស់នាយនោះគឺពិតជាភ្លឺស្រស់ថ្លាខ្លាំងណាស់នៅពេលនេះ...


Load failed, please RETRY

Weekly Power Status

Rank -- Power Ranking
Stone -- Power stone

Batch unlock chapters

Table of Contents

Display Options

Background

Font

Size

Chapter comments

Write a review Reading Status: C1
Fail to post. Please try again
  • Writing Quality
  • Stability of Updates
  • Story Development
  • Character Design
  • World Background

The total score 0.0

Review posted successfully! Read more reviews
Vote with Power Stone
Rank NO.-- Power Ranking
Stone -- Power Stone
Report inappropriate content
error Tip

Report abuse

Paragraph comments

Login