Download App

Chapter 3: ប្រាសាទពណ៌ខៀវ(2)

ឥន្រ្ទីភ្លេីងក៏បានជិតសម្លាប់អស់។

" នេះជាស្អីគេហ្នឹង "

" Fuck fuck fuck "

" អ៎ា!!! ម៉ាក់! "

ភាពស្រែកយំ និងបណ្តាសសារបានឮសូរពាសពេញផ្ទៃអាកាស។

ចុងក្រោយសត្វបីសាចនេះក៏ត្រូវបានសម្លាប់អស់ ប៉ុន្តែក្នុងដំណេីរការនេះមនុស្សជាច្រេីននាក់ក៏ត្រូវបានស្លាប់ផងដែរ។

ដំបូងឡេីយមានមនុស្ស៥១នាក់ - អីឡូវនេះមនុស្សដែលនៅរស់នោះគឺ៣៨នាក់ និងស្លាប់១៣នាក់។

' មនុស្សរាងច្រេីនដែរ-ដែលនៅរស់។ '

បុរសនេះមិនចាំច្បាស់ថាប៉ុន្មាននោះទេនៅពេលដែលគាត់មកដល់ទីនេះពីមុន គ្រាន់តែដឹងថា ពាក់កណ្តាលនៃមនុស្សនៅទីនេះបានស្លាប់។

នេះគឺភាពខុសគ្នាពីដំណេីររបស់គាត់មុន។

តែវាពិតណាស់.. ដោយគ្រាន់តែ Muyoung តែម្នាក់ឯងនោះគឺសម្លាប់បានជិតពាក់កណ្តាលទៅហេីយ។

[ យោងទៅតាមច្បាប់'Solomon' អ្នកដែលនៅរស់នឹងទទួលបាន «ប្រដាប់សំគាល់ខ្លួន» ]

នាឡិកាដ៏ចំលែកមួយ បានចេញនៅលេីដៃខាងឆ្វេងរបស់ពួកគេ។

នៅលេីនាឡិកានោះគឺហាក់ដូចជាមិនមានម៉ោងនោះទេ ដោយនៅលេីនោះគឺមានចំណុច ៥ ផ្សំគ្នាបានជារូបផ្កាយ។

「 Note - រូបរាងនោះគឺ ★ 」

[ «ប្រដាប់សំគាល់ខ្លួន» នឹងប្រាប់អ្នកទាំងអស់គ្នាអំពី ស្ថានភាពរបស់ខ្លួនប្រាណរបស់អ្នក និងពីអ្វីដែលខ្លួនបានធ្វេី ]

[ នៅពេលដែលវាបេីក គ្រប់យ៉ាងដែលនៅលេីខ្លួនរបស់អ្នកផ្លាស់ប្តូរ វានឹងសម្រប់ទៅតាមរាងកាយរបស់អ្នកជារាងរហូត ]

[ ការលួចនាឡិការបស់អ្នកដទៃ ហេីយពិនិត្យមេីលពីស្ថានភាពរបស់គេនោះក៏អាចទៅរួចដែល - នោះ សូមប្រុងប្រយ័ត្ន ]

«ប្រដាប់សំគាល់ខ្លួន» គឺពិតជាសំខាន់ណាស់។

យេីងមិនគួរបង្ហាញវាទៅអ្នកដទៃនោះទេ បេីគ្មានការជឿទុកចិត្តជាខ្លាំងទៅលេីគេនោះ។

ប្រសិនជាបាត់វា គឺមានតែលួចពីអ្នកដទៃ ហេីយលុបពត៌មានរបស់អ្នកនោះចោល ដោយដាក់ពីពត៌មានរបស់ខ្លួនឯងវិញ។

គុណវិបត្តិរបស់អ្នកដែលបាត់វាមួយទៀតនោះគឺ បេីចាប់ផ្តេីមកំណត់ឯកសាររបស់ខ្លួនសារជាថ្មីម្តងទៀតនោះ ប្រវត្តិទាំងប៉ុន្មានរបស់ខ្លួនឯងដែលបានកត់ត្រាពីមុនមក ក៏បានបាត់ទៅសូន្យផងដែរ។

ដូច្នេះហេីយ បេីអាច សូមព្យាយាមកំុឲ្យវាបាត់ឲ្យសោះ។

Muyoung ធ្លាប់មេីលទៅនាឡិការបស់មនុស្សដែលខ្លួនបានសម្លាប់។ ដោយមិនដឹងខ្លួន គាត់ក៏បានបង្កេីតទម្លាប់មួយក្នុងការប្រមូលនាឡិកាទាំងអស់នេះ។

យោងទៅតាមនេះឯង... គាត់ក៏បានដឹងព័ត៌មានច្រេីនជាងអ្នកដទៃ។

គាត់ក៏បានធ្លាប់ទៅធ្វេីឃាត់អ្នកដែលគេគិតថាមិនអាចនឹងសម្លាប់បានផងដែរ។

នៅពេលដែលគាត់ចុចលេី'ប៉ូតុង'តូចមួយដែលនៅកៀននោះ រូបភាពជាពន្លឺមួយក៏បានហោះនៅលេីនាឡិកានេះ ដោយវាអាចមេីលឃេីញចំពោះតែអ្នកដែលប្រេីវាប៉ុណ្ណោះ។

នៅលេីនោះមានជាអក្សរ -

[ សមត្ថភាព ]

[ ស្នៀត ]

[ ប្រវត្តិ ]

[ ផ្សេងទៀត ]

គាត់មេីលទៅសមត្ថភាពមុនគេ។

រូបភាពជាពន្លឺនេះក៏បានផ្លាស់ប្តូរ។

[ ជំនួយពីជ័យជំនះឥតឈប់ឈរ - គ្មាន

ជំនួយពីជំនាញថ្នាក់ - គ្មាន

កម្លាំង - 11(10+1)

ល្បឿន - 13

អំណត់ធន់ - 9

ប្រាជ្ញា - 9

គតិ - 8

ភាពសំគាល់ពិសេស - គ្មាន ]

「 Note -->

អំណត់ធន់ - ការទ្រាំទ្រមកលេីខ្លួនប្រាណ

ប្រាជ្ញា - សំដៅលេីភាពបិុនប្រសប់ច្នៃប្រឌិត

គតិ - សំដៅលេីភាពចេះដឹងជ្រៅជ្រាសដែលមកពីកត្តាផ្សេងៗ

Bye 」

ដោយគាត់បានកាន់«ឥទ្ធិពលដាវមុខកោង» នោះកម្លាំងរបស់ខ្លួនបានបូក១ពីសមត្ថភាពរបស់ដាវនេះ។

បេីគ្មានដាវកោងនេះទេ កម្លាំងរបស់គាត់គឺនៅត្រឹមតែ១០ប៉ុណ្ណោះ។

កម្លាំងនេះមិនអាចប្រៀបជាមួយនឹងអ្វីដែលគាត់ធ្លាប់មាននោះទេ។

តែនាយមិនខ្វល់នោះទេ។

ដោយសារគាត់នឹងមានវិធីសាស្រ្តជាច្រេីនទៀតដេីម្បីតម្កេីនសមត្ថភាពរបស់ខ្លួន។

[ បន្ទាប់ - ប្រកាសពីលទ្ធផលនៃការប្រមាញ់ ]

[ អ្នកដែលល្អជាងគេ - Muyoung (សម្លាប់ - 47) ]

' អំណោយ -->

វត្ថុមិនសំគាល់ (ដឹងសម្រាប់តែម្ចាស់ប៉ុន្នោះ)

វត្ថុវេទមន្តសម្រាប់ផលិតទឹក

អាហារផ្គត់ផ្គង់ចំនួន5ថ្ងៃ  '

[ ចំណាត់ថ្នាក់លេខ2 - Kim Teahwan (សម្លាប់ - 6) ]

' អំណោយ -->

អាវុធ លំដាប់E+ (សំគាល់ផ្សេងទៀតក្នុងអាវុធ)

អាហារផ្គត់ផ្គង់ចំនួន4ថ្ងៃ '

[ ចំណាត់ថ្នាក់លេខ3 - Oh Juyoung (សម្លាប់ - 4) ]

' អំណោយ -->

អាវុធ លំដាប់E (សំគាល់ផ្សេងទៀតក្នុងអាវុធ)

អាហារផ្គត់ផ្គង់ចំនួន3ថ្ងៃ '

គ្រឿងប្រព័ន្ធនេះដូចជាប្រាប់តែឈ្មោះដែលខ្ញុំចាំ...

Muyoung គឺជាឈ្មោះដែលគេឲ្យទៅនាយពេលដែលចូលហ្វិកហាត់ក្នុង«ព្រៃស្លាប់រស់»ដំបូង។

គាត់ដឹងថាខ្លួនមានឈ្មោះពិតរបស់ខ្លួនឯងមួយទៀត តែដោយការប៉ះពាល់ពីថ្នាំផ្សេងៗនោះ បុរសនេះក៏បានភ្លេចនៅពត៌មានពីខ្លួនឯងជាច្រេីនទៅ។

' ឈ្មោះត្រឹមតែ Muyoung ក៏បាន។ '

គាត់គ្រវីក្បាលបន្តិច។

អ្វីដែលខ្លួននឹងធ្វេីនៅថ្ងៃអនាគតនោះគឺវាសំខាន់ជាង។

ជំរេីសដែលខ្លួននឹងប្តេចជ្ញា និងរឿងដែលខ្លួននឹងអាចសម្រេចបាន។

ឈ្មោះជាអ្វីដែលនៅក្រៅរឿង។

បន្តិចទៀតនោះ វត្ថុ៣យ៉ាងបានធ្លាក់នៅលេីដៃរបស់នាយ។

[ អំណោយ -->

វត្ថុវេទមន្តសម្រាប់ផលិតទឹក

អាហារផ្គត់ផ្គង់ចំនួន5ថ្ងៃ

រង្វាន់បន្ថែម ' ជានុតា ' ត្រូវបានទទួល

ប្រវត្តិ - ថ្ងៃតំបូងជាអ្នកប្រមាញ់ដ៏ខ្លាំងពូកែបានដាក់បញ្ចូល ]

វត្ថុវេទមន្តជាច្រេីនគឺប្រៀបបានដូចជាយ័ន្តដែលផលិតដោយវត្ថុធាតុមួយចំនួន និងមានមហិទ្ធិរិទ្ធអាថ៌កំបាំងផ្សេងៗគ្នាផងដែរ។

នៅពេលដែលស្នាមក្បួនដែលនៅលេី Lemegeton បានរលាយចេញនោះ វាមិនត្រឹមតែរំដោះអារក្សទាំង៧២ឲ្យបានចេញពីការឃំុឃាំងនោះទេ។

គោលការណ៍ច្បាប់នៃពិភពដេីមរបស់លោកាក៏បានផ្លាស់ប្តូរផងដែរ។ ពេលនោះវត្ថុវេទមន្តជាច្រេីនប្រភេទក៏បានបង្កេីតឡេីង។

នេះគឺជាការរៀបចំដោយ Solomon។

ក្តីសង្ឃឹមរបស់មនុស្សជាតិនោះគឺ ធ្វេីយ៉ាងណាក៏ដោយឲ្យតែខ្លួនមានឥទ្ធិពលខ្លាំងខ្លាដេីម្បីពួកគេអាចទៅប្រយុទ្ធប្រឆាំងជាមួយនឹងពួកអារក្សទាំង ៧២រូបទៀត។

' ហ៎ម ល្អដែលតេីចំពោះវត្ថុបានដំបូង។ '

វត្ថុវេទមន្តសម្រាប់ផលិតទឹកនឹងជួយបានច្រេីនចាប់ពីពេលនេះតទៅ។

មិនត្រឹមតែនៅក្នុងប្រាសាទពណ៌ខៀវនោះទេ ប៉ុន្តែនៅក្នុងពិភពលោកក្រោមដីផងដែរ ដោយនៅទីនោះគឺពិបាករកទឹកស្អាតមកផឹកខ្លាំងណាស់។

Muyoung បានផ្តោតអារម្មណ៍ទៅលេីយ័ន្តពណ៌លឿងមួយ ពេលនោះពត៌មានដែលទៀកទងនិងវត្ថុនេះបានចេញមក។

[ ពត៌មានវត្ថុវេទមន្ត -->

ឈ្មោះ - វត្ថុវេទមន្តសម្រាប់ផលិតទឹក

លំដាប់ - E

ចំណាត់ថ្នាក់ - អាចប្រេីម្តងហេីយម្តងទៀត

ផលជំនួយ - ក្នុងរយៈពេលមួយថ្ងៃអាចផលិតទឹកបាន10លីត្រ ]

ថ្វីត្បិតវាអាចផលិតបានតែ១០លីត្រ តែវាគ្រប់គ្រាន់ណាស់សម្រាប់គាត់។

គ្រប់វត្ថុទាំងអស់ត្រូវបានចាត់លំដាប់ជា S A B C D E F ដោយរាប់ពីខ្ពស់ទៅទាប។

ទោះបីជាវត្ថុនោះជាលំដាប់E តែវាជាវត្ថុដ៏ល្អមួយសម្រាប់អ្នកចេញដំណេីរដំបូង។ ហេីយវានោះជា វត្ថុវេទមន្តទៀត...

អាហារផ្គត់ផ្គង់ចំនួន៥ថ្ងៃ គឺឲ្យមកជាកូនប្រអប់តូចមួយ។ ក្នុងនោះក៏មានដាក់នៅវេទមន្តការពារកំុឲ្យផ្អូមផងដែរ។

Muyoung មេីលទៅរង្វាន់បន្ថែម។

' ជានុតា គ្រឿងអលង្ការជាមួយនឹងស្នៀតវេទមន្ត... វាដូចជាមិនអាចដែលបានវត្ថុវេទមន្តអញ្ចឹងពីមុននោះទេ ហ៎យ។ '

«ជានុតា» គឺជាជញ្ជៀនពណ៌ក្រហម។

[ ពត៌មានគ្រឿងអលង្ការ -->

ឈ្មោះ - ជានុតា

លំដាប់ - D

ចំណាត់ថ្នាក់ - គ្រឿងសម្រាប់ពាក់

ភាពឋិតថេរ - 5/5 (មិនទាន់មានអីខូចខាត)

ជំនួយ - ក្នុងពេល10នាទី ( អ្នកប្រេីអាចតម្កេីនសមត្ថភាពខ្លួនប្រាណដែលខ្លួនមានទាំងអស់ ចំនួន+2 - អាចប្រេីវេទមន្ត 'រលកព្យាបាល' និង 'បាល់ភ្លេីង' ) ]

គ្រាពេលដែលមេីលទៅពត៌មាននេះ នាយងក់ក្បាល។

យោងទៅតាមពេលវេលាដែលខ្លួនប្រេីវត្ថុវេទមន្តនេះ វានឹងអាចផ្លាស់ប្តូរស្ថានភាពបានច្រេីន។

ក្នុងពេលដែលគ្រោះថ្នាក់ វាជាវត្ថុដែលអាចសម្លាប់អ្នកដទៃដោយមិនដឹងខ្លួន។

ដោយរឿងពិតដែលថា «គ្រឿងអលង្ការ»ពិបាកនឹងរកបានជាង«អាវុធ»នោះ បានធ្វេីឲ្យវាមានតម្លៃជាខ្លាំង។

នៅពេលដែលគាត់ពាក់វា មានមនុស្សដេីរសម្តៅមករកគាត់។

" សួរស្តី "

ស្រ្តី២នាក់ និងបុរស៥នាក់។

នៅក្នុងក្រុមនេះ បុរសម្នាក់ដែលឈរមុខគេបាននិយាយ។

' មានក្រុមបង្កេីតហេីយ។ '

វាគឺជាសកម្មភាពមួយដែលគួរឲ្យសរសេីរ។ គេបានដឹងថា ពួកគេអាចមានសង្ឃឹមរស់ច្រេីនបេីសិនជារួមដៃនឹងគ្នា ហេីយពួកមនុស្សនេះក៏ចង់ឲ្យគាត់ចូលរួមដែរ។

" ឯងមេីលទៅដូចជាអត់ធ្មត់ណាស់ មានបទពិសោធន៍ខាងនឹងមែន? "

" ចុះបេីចឹងមែនមិច? "

" បេីមែននោះល្អណាស់! អ៎ា! ខ្ញុំឈ្មោះ Kim Taehwan។ មានឈ្មោះអីដែរ? "

Kim Taehwan។

ដូចជាធ្លាប់ឃេីញ អ៎ូ ហ្នឹងហេីយ វាជាប់លេខ២នៅទីនេះ។

មេីលទៅដាវវែងដែលវាកំពុងកាន់នេះ គឺជារង្វាន់ដែលប្រព័ន្ធឲ្យហេីយ។

" សួរខ្ញុំមែន? "

" បាទ ចុះមានពីណាគេទៀតក្រៅពីឯងនៅកន្លែងហ្នឹង។ "

Kim Taehwan សេីចដោយភាពក្អាកក្អាយ។

តែ Muyoung ដូចជាមិនចង់ពាក់ព័ន្ធអីជាមួយនឹងពួកនេះនោះទេ។

គាត់ក៏ឆ្លេីយចោល។

" Teahean(ទាហាន) "

「Note: នៅប្រទេសKorea ទាហានគេនោះគឺជាមនុស្សខ្លាំងខ្លា ដែលប្រយុទ្ធដេីម្បីការពារជាតិ។ 」

ទឹកមុខរបស់ Kim Taehwan ស្ពឹកបន្តិច។

Kim Taehwan ប្រហែលគិតថាគាត់លេងសេីចហេីយ។

ថ្វីតែគាត់មិនមែនជាយោធាពិតមែន តែចំពោះអ្នកដែលនៅក្នុងនេះ៤០ឆ្នាំនោះ គឺថានាយខ្លាំងជាងទាហានរាប់រយដងឯណោះ។

ការឆ្លេីយនេះគឺគ្រាន់តែជាការប្រាប់ថា គាត់មានសម្ថភាពការពារខ្លួនឯងហេីយ។

ពីអដិតកាលមក នាយមិនត្រឹមតែសម្លាប់ទាហាននោះទេ វាថែមទាំងអ្នកដែលគេគ្រប់គ្នាហៅថាជាវីរៈបុរសដូចជា «ស្តេចនាគ»ដែលជាអ្នកបានបង្ក្រាបនាគទិព្វឲ្យក្លាយជាសត្វការពាររបស់ខ្លួន និង«ម្ចាស់ក្សត្រីខ្យល់ទឹកកក»ឈ្មោះ Kim Hannah ជាដេីម។

បេីសិនជាពួកគេទាំងនេះនៅរស់វិញ មនុស្សក៏មិនអាចជាជិតផុតពូជដោយងាយស្រួលនោះដែរ។

' ឥឡូវពួកគេនៅរស់។ '

ពួកគេនេះជាមនុស្សដែលខ្ញុំពិបាកធ្វេីឃាតខ្លាំងណាស់។

ជាពិសេសនោះគឺ«ស្តេចនាគ» ដែលគាត់ត្រូវចំណាយអស់រយៈពេល៣ឆ្នាំឯណោះ។

នាគទិព្វដែលនៅក្បែរគេនោះ គឺជាសត្វបីសាចដែលខ្លាំងជាងគេបង្អស់មួយនៅក្នុងពិភពក្រោមដី ដោយអ្វីដែលជាភាពខ្លាំងរបស់វានោះគឺការដឹងពីអ្វីច្រេីនយ៉ាងនៅជំុវិញខ្លួន(ញានទី៦)។ ហេីយសូម្បីតែ«ស្តេចនាគ»ខ្លួនគាត់ ក៏ជាមនុស្សម្នាក់ក្នុងចំណោម«មនុស្សខ្លាំងទាំង១០»នៅក្នុងពិភពក្រោមដីដែរ។ ដូចនេះ បេីនិយាយពី៣ឆ្នាំគឺមេីលទៅតិចណាស់។

នាយមិនអាចបដិសេធពីទង្វេីដែលខ្លួនធ្វេីពីមុននោះទេ ប៉ុន្តែពេលនេះគឺជាឱកាសសម្រាប់កែខ្លួន ដូចនេះគាត់នឹងមិនធ្វេីរឿងអញ្ចឹងម្តងទៀតទេ។

Muyoung នឹងរស់ជីវិតខ្លួនឲ្យមានន័យនៅលេីកនេះ។

" Teahean... ចឹងឯងមានត្រកូលអី? Lee Teahean? Park Teahean? "

វាចង់លេងសេីចមែន។

Muyoung ងាក់មុខចេញ។

" ត្រកូលខ្ញុំនោះគឺ Tea ហេីយឈ្មោះ Hean។ "

អ្នកដែលមេីលមកគឺប្រាកដជាដឹងថា បុរសម្នាក់នេះកំពុងតែមិនខ្វល់ជាមួយក្រុមនេះ។

" ហឹសៗ ឯងប៉ុនកំប្លែងណាស់។ "

តែបែរជា Taehwan សេីចក្អាកក្អាយទៅវិញ។

Muyoung ក៏បានសសេីរបុរសម្នាក់នេះក្នុងចិត្ត។

' អាមួយនេះ វានឹងអាចរស់បានយូរបន្តិច។ '

សូម្បីតែនៅក្នុងស្ថានភាពនេះវានៅសេីចចេញ។

ពេលដែលគាត់គិតទៅ ក្នុងប្រាសាទខៀវអាចមានមនុស្សបែបនេះពីមុន។

តែ Muyoung ពេលនោះក៏មិនខ្វល់ដែរ។

គាត់ជាមនុស្សដែលមិនសូវមានទំនាក់ទំនងជាមួយនឹងអ្នកដទៃ ហេីយក៏គាត់គ្មានពេលផងដែរ។

ការចាប់ផ្តេីមនៅខាងក្រៅរបស់ពួកគេនឹងអាចផ្លាស់ប្តូរជាខ្លាំង បេីគេចេះប្រេីប្រាស់ពេលវេលាក្នុងប្រាសាទខៀវឲ្យបានល្អនោះ។

ពួកគេនឹងបង្កេីនអត្ថប្រយោជន៍ចំពោះខ្លួនឯងជាច្រេីន បេីពួកគេអាចប្រមូលនូវវត្ថុ ឬអ្វីផ្សេងទៀតបាននៅក្នុុងទីនេះ។

អ្នកដែលអាចប្រេីប្រាស់ពេលវេលារបស់គេបានល្អ គេនោះនឹងអាចរស់បានយូរផងដែរ។

ម្យាងទៀត... ការប្រមូលកម្លាំងនេះ គឺជាការជៀសវាងកំុឲ្យចូលទៅក្នុងដៃរបស់«ព្រៃស្លាប់រស់»។

មិនដូចពីមុន គាត់មិនអាចឲ្យអ្នកណាមកចាប់ជំរិតខ្លួននោះទេ។

ពេលឃេីញ Muyoung ដេីរចេញដោយចិត្តត្រជាក់អញ្ចឹង មនុស្សដែលនៅជំុវិញ Teahwan ចាប់ផ្តេីមមានកំហឹង។

" អ៎េ!! "

" Tea Hean? អ៎ូរ.. លោក Kim មិនបាច់ទៅខ្វល់ជាមួយនឹងម្នាក់ហ្នឹងនោះទេ។ "

" ហ្នឹងហេីយ ចេញមោគ្មានសណ្តាប់ធ្នាប់។ "

នៅពេលដែល Kim Teahwan ចង់ដេីរទៅតាមបុរសដែលដេីរទៅនោះ ក្រុមរបស់គាត់ក៏ឈប់គាត់។

មេីលទៅពួកនេះបានបង្កេីតក្រុមដោយឲ្យ Teahwan ជាមេក្រុម ហេីយក៏បានសម្រុះសម្រួលគ្នាក្នុងរឿងខ្លះៗដែរ។

តែការបង្កេីតក្រុមគឺមិនប្រាកដថាល្អទាំងអស់នោះទេ ទាល់តែដឹងចិត្តគ្នាទៅវិញទៅមកទេីបអាចថាល្អខ្លះ ឬមួយក៏មេក្រុមនោះពិតជាមានអំណាចខ្លាំងខ្លាដែលអាចគ្រប់គ្រងកូនចៅខ្លួនឯងបានល្អ។

ហេតុអ្វី? គឺនៅពេលដែលពួកគេនេះចាប់ផ្តេីមដល់កម្រិតដែលខ្លួនមិនអាចទ្រាំទ្របាន ពេលនោះពួកគេនឹងចាប់ផ្តេីមបន្តោសគ្នា បន្ទាប់មកក្រុមទាំងអស់នេះក៏ចាប់ផ្តេីមដួលបន្តិចម្តងៗ។

Muyoung ក៏បានគ្រវីក្បាល។

' ការចូលក្រុមវាមិនអាចជាល្អសម្រាប់ពួកគេនោះទេ។ '

' តែវាមិនមែនជារឿងខ្ញុំដែលត្រូវខ្វល់ទេ។ '

Muyoung បានឃេីញពីការដួលរលំមួយចំនួនរបស់ «បក្សអធិកទាំង៩» និង «កុលសម្ព័ន្ធអធិកទាំង៥» គឺកេីតឡេីងដោយសារបញ្ហាផ្ទៃក្នុងបែបនេះ។

ពួកគេមិនជឿជាក់ទៅលេីអ្នកដទៃ រហូតដល់ពេលដែលពួកគេលែងជឿជាក់ទៅលេីខ្លួនឯង។

ដូច្នេះ តេីមនុស្សដែលទេីបតែជួបគ្នាតំបូងសោះអាចទៅជឿជាក់នឹងគ្នាម្តេចនឹងកេីត?

ពេលកាន់តែយូរទៅ ដំណាក់កាលនៃការប្រយុទ្ធនោះគឺកាន់តែខ្លាំងទៅៗ ដល់ពេលនោះនឹងមានមនុស្សដែលនៅក្រោមគេ។

ហេីយវាក៏ជាពេលមនុស្សចាប់ផ្តេីមបញ្ចាំគ្នា។

នោះគាត់សុខចិត្តនៅម្នាក់ឯងវិញ ដោយជាសវាងក្នុងការឃេីញពួកគេទៅជាដូច្នេះ។

' ដំបូង ខ្ញុំត្រូវពង្រឹងរៀងកាយខ្លួនឯង។ '

រៀងកាយគាត់ឥឡូវនេះគឺទន់ខ្លាំងណាស់។

ជាមួយខ្លួនអញ្ចឹង ធ្វេីអ្វីក៏មិនកេីតដែរ។

Muyoung ធ្លាប់មេីលទៅប្រវត្តិមនុស្សជាច្រេីន ដូចនេះគាត់បានដឹងពីកន្លែងលាក់វត្ថុជាច្រេីន ហេីយវត្ថុទាំងអស់នោះក៏មាននៅក្នុងប្រាសាទខៀវផងដែរ។

' ជំនាញអាថ៌កំបាំង '

មនុស្សធម្មតាអាចហាត់«វិជ្ជាទិព្វ»បានតែមួយជំនាញប៉ុណ្ណោះ។

នៅក្នុងពិភពលោកដែលមានវេទមន្តនេះក៏បានបង្កេីត«វិជ្ជាទិព្វ» ដែលវាបានបែកចេញជាជំនាញជាច្រេីនដូចជា «ជំនាញពេទ្យទេព» «ជំនាញអ្នកចម្បាំង» ជាដេីម។

«ជំនាញអាថ៌កំបាំង» ជាជំនាញដ៏កម្រដែលមានជាចំនួនតិចតួចប៉ុណ្ណោះ។

ថ្វីតែមនុស្សធម្មតាអាចហាត់បានតែ១ជំនាញ - ប៉ុន្តែបទពិសោធន៍ដែល Muyoung មាននៅពេលអនាគតនោះ គឺនាយអាចហាត់បាន៤ជំនាញក្នុងពេលតែមួយ។

មេដឹកនាំរបស់«ព្រៃស្លាប់រស់»ហៅវិធីនេះថា«លក្ខណៈចក្រក្រវាល»។

ពេលនោះ យោងទៅតាមគោលការរបស់អង្គការ គេតម្រូវឲ្យហាត់៤ជំនាញដែលគេបានរៀបចំ គឺរួមមាន «អ្នកចម្បាំង» «គ្រូធ្មប់» «ពេទ្យទេព» និង «រុក្ខារក្ស»។ ឥឡូវវិញ... គាត់បានដឹងកន្លែងដែលមាន«ជំនាញអាថ៌កំបាំង» ចុះបេីគាត់ហាត់វិជ្ជាទិពទាំងនេះវិញ គាត់នឹងក្លាយទៅជាអ្នកដែលមានមហិទ្ធិរិទ្ធខ្លាំងខ្លាដែលគ្មានចំណុចខ្សោយ។

«ជំនាញអាថ៌កំបាំង»គឺមានឥទ្ធិពលសំបេីមណាស់ គឺសូម្បីតែ Solomon ក៏សម្រេចចិត្តលាក់បាំងវិជ្ជាទិព្វទាំងនេះដែរ។

ហេីយនៅក្នុងប្រាសាទខៀវនេះ គឺបានលាក់នូវជំនាញនេះមួយ។

' បេីសិនតាមខ្ញុំចាំនោះ វិជ្ជាទិព្វនេះគឺជា«ជំនាញមរណៈវិទូ» '

គឺមានបុរសម្នាក់ដែលបានបង្ហាត់ទ័ពខ្មោច ដោយទ័ពទាំងអស់នេះស្តាប់បង្គាប់មិនរាសរេពីម្ចាស់របស់វា។

បុរសនេះបានយកពួកវាទៅគម្រាមអ្នកដទៃ។

មនុស្សមិនប្រក្រតី «មរណៈវិទូ» - Kim Gilyoung។

ដោយខ្លួនតែម្នាក់ឯង នាយបានសម្លាប់មនុស្ស១០០០នាក់ ហេីយក៏បានកសាងពួកអ្នកដែលស្លាប់នោះឲ្យក្លាយទៅជាទ័ពរបស់ខ្លួន។ ពេលទៅប្រកួតជាមួយនឹងមនុស្សច្រេីនអ្នក ជំនាញនេះគឺមានគុណសម្បត្តិជាច្រេីនអណេក។

តែយ៉ាងណាក៏ដោយ Muyoung បានកាត់ផ្តាច់បំពង់កគេនេះ។ នៅពេលសង្រ្គាម ជាមួយនឹងការលាក់បាំងខ្លួនដ៏ពូកែអស្ចារ្យរបស់នាយ បុរសនេះបានចូលទៅកៀក ហេីយកាត់បំពងកគេនេះ។

នេះគឺជាកំហុសខ្លួនឯងដែលមិនព្រមប្រយ័ត្ន។

ពេលនោះដែរ Muyoung បានចាំថា ខ្លួនបានមេីលទៅប្រវត្តិរបស់គេក្នុងនាឡិកា។

' ជាតំបូង ខ្ញុំត្រូវទៅរក«ជំនាញមរណៈវិទូ»។ '

ជាសវៀងកំុឲ្យ Kim Gilyoung ហាត់បានជំនាញនេះ វាបានមកគាត់វិញគឺវាល្អប្រសេីរជាង។


Load failed, please RETRY

New chapter is coming soon Write a review

Weekly Power Status

Rank -- Power Ranking
Stone -- Power stone

Batch unlock chapters

Table of Contents

Display Options

Background

Font

Size

Chapter comments

Write a review Reading Status: C3
Fail to post. Please try again
  • Writing Quality
  • Stability of Updates
  • Story Development
  • Character Design
  • World Background

The total score 0.0

Review posted successfully! Read more reviews
Vote with Power Stone
Rank NO.-- Power Ranking
Stone -- Power Stone
Report inappropriate content
error Tip

Report abuse

Paragraph comments

Login